រួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺ COVID19

សូមអរគុណសម្រាប់ការតាមដានរាល់ព័ត៍មានរបស់យើងខ្ញុំ ។ thank you for watching.

ក្រសួងអប់រំ អនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ រៀបចំការប្រឡងបញ្ចប់ឆ្នាំ ចំនួន២ថ្ងៃ

(រាជធានីភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងថ្មីមួយ អនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រឡងបញ្ចប់ឆ្នាំពីរថ្ងៃ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ។

លោករដ្ឋមន្ត្រីបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា ដោយសារតែតាមលក្ខណៈបច្ចេកទេស គ្រឹះស្ថានឧត្តមសិក្សារដ្ឋ មិនអាចរៀបចំការប្រឡង ONLINE បាន ក្រសួង អប់រំ យុវជន និងកីឡា អនុញ្ញាតគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ដែលបង្រៀនតាមប្រព័ន្ធ ONLINE រៀបចំការប្រឡងបញ្ចប់ឆ្នាំ ដោយត្រូវរៀបចំបន្ទប់ប្រឡង ដែលមានចំណុះ ១៥ ទៅ ២០នាក់ក្នុង១បន្ទប់ និងត្រូវធានាអនុវត្តវិធាន ការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការ WHO។

លោករដ្ឋមន្ត្រីបញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សារដ្ឋត្រូវដាក់ពាក្យស្នើ សុំមកក្រសួង ដើម្បីពិនិត្យ និងទុកជាព័ត៌មាន៕


By : I News Cambodia

07/07/2020