កញ្ញា ហេង សុជាតា គឺជានារីបម្រើការងារនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ ដែលត្រូវបានគេមើលឃើញថាមានសម្រស់ស្រស់សោភា គួរឲ្យបេតី ហើយជាមួយគ្នានាង ក៏ពេញនិយមសម្រាប់ការងារថតស្ប៉តពាណិជ្ជកម្មនានាដែរ។កញ្ញា ហេង សុជាតា គឺជានារីបម្រើការងារនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ ដែលត្រូវបានគេមើលឃើញថាមានសម្រស់ស្រស់សោភា គួរឲ្យបេតី ហើយជាមួយគ្នានាង ក៏ពេញនិយមសម្រាប់ការងារថតស្ប៉តពាណិជ្ជកម្មនានាដែរ។ចំពោះហេតុផល ស្រីស្អាតមកពីខេត្តពោធិ៍សាត់រូបនេះ បញ្ជាក់ថា ភាពយន្តត្រូវការពេលវេលាច្រើនសម្រាប់ថត ខណៈនាងមិនសូវមានពេលព្រោះជាប់ការងារជើងមិនជាប់ដី ជួនហោះទៅប្រទេសនេះ ជួនទៅប្រទេសនោះ។ ដូច្នេះហើយ នាងពិតជាមិនអាចលៃពេលសម្រាប់ផលិតកម្មនានាពិតមែន ដោយទទួលត្រឹមតែពេលខ្លី ហើយនាងអាចលៃបាន។សុជាតា ថ្លែងថា សម្រាប់ការងារជានារីអូតេស្ត និងសិល្បៈនាងស្រឡាញ់ដូចគ្នា។ អីចឹងហើយទើបតែងតែលៃពេលសម្រាប់ធ្វើការងារទាំងពីរជារឿយៗ។ កញ្ញា ហេង សុជាតា បាន និងកំពុងស្ថិតក្នុងវេលាសម្រាក ព្រោះតែការងាររបស់នាងបានផ្អាក ដោយសារ ខូវីដ ១៩ ដោយក្នុងនោះជើងហោះហើរទាំងអស់ត្រូវបានបិទ។ ដូច្នេះហើយ នាងលើកឡើងថា ប្រសិនបើមានការងារថតស្ប៉តពាណិជ្ជកម្មនានាចូលមក គឺជាវេលាអំណោយផលមែនទែន។
ក្នុងរយៈពេលទំនេរនេះ គេឃើញនារី បង្ហោះរូបរបស់ខ្លួនស្អាតៗយ៉ាងច្រើន ពិសេសគឺឈុតពណ៌ខ្លាញ់ក្ដាម វាលផ្នែកដើមទ្រូង ធ្វើឲ្យនាងមើលទៅពិតជាមានមន្តស្នេហ៍ខ្លាំង។ តោះ...ទស្សនាសម្រស់ដ៏ស្រស់សោភារបស់នារីអាកាសចរណ៍កម្ពុជាយើង!
By : I News Cambodia
11/07/2020