ចាប់តាំងពីតារាចម្រៀងល្បីឈ្មោះរូបនេះ លាភាពកម្លោះកាលពីឆ្នាំ២០១៧ គេសង្កេតឃើញលោកផ្ដល់ភាពកក់ក្ដៅបំផុតដល់ភរិយា បើទោះបីជាលោកមមាញឹកនឹងអាជីពសិល្បៈ និងការងាររកស៊ីផ្ទាល់ខ្លួនក៏ដោយ ព្រោះលោកយល់ថាការផ្ដល់ភាពកក់ក្ដៅដល់គ្រួសារ គឺជារឿងសំខាន់បំផុតសម្រាប់គ្រួសារលោក។តារាចម្រៀងរូបសង្ហា ឆាយ វីរៈយុទ្ធ បានរៀបការជាមួយកូនស្រីថៅកែរោងម៉ាស៊ីនកិនស្រូវមួយនៅខេត្ដកំពង់ចាម ឈ្មោះ សែ ចាន់ឌី កាលពីចុងខែឧសភា ឆ្នាំ២០១៧។ គិតមកដល់ពេលនេះ ពួកគេបានចាប់ដៃគ្នាជាស្វាមី-ភរិយាអស់រយៈពេលជាង៣ឆ្នាំហើយ។ គូស្វាមីភរិយារបស់តារាចម្រៀងរូបនេះ បានរស់នៅយ៉ាងមានសុភមង្គល ហើយទើបបង្កើតបានកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ដែលលោកដាក់ឈ្មោះថា វីរៈយុទ្ធ អភិជាតាទេវី ទៀតផង៕
By : I News Cambodia
16/07/2020






