(រាជធានីភ្នំពេញ)៖ លោក ជុំ ស៊ីថា ជាអតីតតារាសម្ដែង និងតារាបង្ហាញម៉ូតដែលធ្លាប់ទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈពីមុនមក តែពេលនេះលោកងាកទៅធ្វើជាមន្ត្រីនគរបាល ព្រមទាំងបង្កើតមុខជំនួញផ្ទាល់ខ្លួនទៀតផង។
យ៉ាងណាមិញ តារាប្រុសរូបនេះ ក៏បានរៀបការបង្កើតកូនយពោរពេញដោយសុភមង្គល មិនតែប៉ុណ្ណោះ បច្ចប្បន្ន ជុំ ស៊ីថា ក៏មានកូន ២នាក់ផងដែរ។ ហើយនាពេលនេះ ភរិយាលោកកំពុងពរពោះកូនភ្លោះដល់ទៅ៣នាក់ ថែមទៀតផងក្នុងនោះនេះ បើទោះបីតារាប្រុសរូបនេះ មិនងាកមកចាប់យកវិស័យសិល្បៈដូចមុនក្ដី តែនៅមានទស្សនិកជន និងហ្វេនៗជាច្រើន ចាំតាមដានរាល់សកម្មភាពឯកជនលោកដដែល។
ជាក់ស្ដែង មុននេះបន្តិច លោក ជុំ ស៊ីថា បានបង្ហោះរូបភាពជាច្រើនជាមួយគ្រួសារកំពុង ប្រារព្ធពីធីក្រុងពាលី បើកសាងសង់ហាងកាហ្វេ និងភោជនីយដ្ឋានថ្មីផងដែរ។ ជាពិសេស លោកក៏បានបង្ហាញប្លង់ហាងដែលជាមុខជំនួញថ្មីរបស់លោក ជាមួយគ្រួសារ ឃើញថា ធំស្កឹមស្កៃ ព្រមទាំងមានទីធ្លាធំទូលាយ និងរៀបចំដេគ័របានយ៉ាងស្រស់ស្អាតទៀតផង។
ជាមួយគ្នានេះដែរ បណ្តាហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរដល់លោកគ្រប់គ្នា ដែលជួបរឿងល្អផ្ទួនៗបែបនេះ ទើបតែទទួលសមាជិកកូនភ្លោះ៣នៅក្នុងផ្ទៃ ពេលនេះក៏បើកហាងថ្មី ចំណាយលុយរាប់ម៉ឺនទៀត៕










