រួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺ COVID19

សូមអរគុណសម្រាប់ការតាមដានរាល់ព័ត៍មានរបស់យើងខ្ញុំ ។ thank you for watching.

ចូលរួមសោកស្តាយ ម្ចាស់បទ ភ្នំទាបជាងស្មៅ ទទួលមរណភាពហើយ ដោយសារតែ...

(ភ្នំពេញ)​៖ ជា​ដំណឹង​មួយ ​ដ៏​គួរ​ឲ្យ​ក្រៀម​ក្រំ​ដែល តារាចម្រៀង​ម្ចាស់​បទ​«ភ្នំទាប​ជាងស្មៅ» លោក​ខឹម​ ឈុន​វុធ​ថា ​បាន​ទទួល​មរណភាព​ហើយ​ នៅក្នុង​ថ្ងៃ​សៅរ៍ ទី១១​ ខែកក្កដា ឆ្នាំ​២០២០​នេះ វេលា​ម៉ោង​២:២២នាទី​ ទៀបភ្លឺ​ ដោយ​រោគាពាធ ​គឺជំងឺ​គាំង​បេះ​ដូង​។

ក្នុង​នោះ​ដែរ គេ​ក៏​ឃើញ​តារាចម្រៀង​និងកំប្លែង​អ្នក​នាង​ខាត់ ​សុឃីម​ ក៏​បាន​បង្ហោះ​សារ​ចូលរួម​រំលែកទុក្ខដ៏​ក្រៀម​ក្រំ​នេះ​ជូន​ទៅដល់​ក្រុម​គ្រួសាររបស់លោក​ខឹម​ ឈុនវុធថា ដោយបានបាត់បង់សមាជិកគ្រួសារ ដែលមានសមត្ថភាពយ៉ាងដូច្នេះ។

ជាមួយ​គ្នា​នោះ​ គេ​ក៏​ឃើញ​មាន សិល្បករ សិល្បការនី ​ព្រម​ទាំងមហាជន​ជា​ច្រើន​ បាន​ចូល​ទៅ​បញ្ចេញ​មតិ​ រំលែក​ទុក្ខ​ដ៏ក្រៀម​ក្រំ​នេះ ស្របពេលដែលតារាជើងចាស់ដែលបន្សល់នូវស្នាដៃជាច្រើនរូបនេះ បានទទួលមរណភាពឆាប់ៗបែបនេះ


By : I News Cambodia

11/07/2020


លោក​ខឹម​ ឈុនវុធថា