រាជរដ្ឋាភិបាល បានអនុញ្ញាតិអោយមានឈប់សម្រាករយៈពេល១សប្តាហ៍ពេញ ដោយគិតចាប់ពីថ្ងៃ ទី១៧ ដល់ ២១ ខែសីហា។
កម្មករ និយោជិក នៃរោងចក្រ សហគ្រាស ត្រូវបានអនុញ្ញាតិអោយឈប់សម្រាក ការងារ រយៈពេល១សប្តាហ៍ពេញ ដើម្បីសងនៅក្នុងថ្ងៃឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំ២០២០ ដែលទទួលបានប្រាក់ឈ្នួលធម្មតា។ យ៉ាងណាមិញចំពោះរោងចក្រ សហគ្រាស ស្ថាប័នរដ្ឋ ដែលមានសង្វាក់ផលិតកម្មជាសាកល ត្រូវបានការផ្លាស់ប្តូរ និងការឆ្លាស់វេនគ្នាសម្រាប់បុគ្គលិក។
គួរបញ្ជាក់ថា ចំពោះរោងចក្រ សហគ្រាស ទាំងឡាយណាដែលកម្មវត្ថុអាជីវកម្ម មានចរិតលក្ខណៈសកលត្រូវប្រព្រឹត្តជាប្រចាំមិនអាចបញ្ឍប់សកម្មភាពបាន ក្នុងការឈប់សម្រាករបស់នយោជិកទាំងអស់ត្រូវមានការឈប់ឆ្លាស់វេនគ្នា។ ក្នុងការឈប់សម្រាកដោយការផ្លាស់ប្តូរវេនគ្នានេះដែរ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស អាចប្រើប្រាស់កម្មករនយោជិកផ្សេងជាបណ្តោះអាសន្នមកជំនួសកម្មករនយោជិកដែលឈប់សម្រាកបាន បញ្ជាក់ ករណីដែលមានការព្រមព្រៀងរវាងនយោជិកសាមី និងនយោជករបស់ខ្លួន៕
By : I News Cambodia
16/07/2020
សូមអានលំអឹតបន្ថែមទីនេះ ៖