រួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺ COVID19

សូមអរគុណសម្រាប់ការតាមដានរាល់ព័ត៍មានរបស់យើងខ្ញុំ ។ thank you for watching.

ស្រលាញ់គ្នា មិនក្រោម១០ឆ្នាំ តែមាស សុខសោភា និងគូដណ្ដឹង នៅតែបែបនេះ

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី កញ្ញា មាស សុខសោភា ជាតារាចម្រៀងមួយរូបដែលមានទឹកដមសំនៀងផ្អែម ស្រទន់ពិរោះ។ ជាពិសេស រាល់បទចម្រៀងរបស់តារាស្រីរូបនេះ ចេញមកម្ដងៗមានការគាំទ្រច្រើនខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ នាងបានឈានជើងចូលសិល្បៈបានច្រើនឆ្នាំហើយ តែតារាចម្រៀងសម្លេងពិរោះរូបនេះ នៅតែទទួលបានប្រជាប្រិយខ្លាំងដដែល។

យ៉ាងណាមិញ បច្ចុប្បន្ន កញ្ញា មាស សុខសោភា ក៏មានម្ចាស់ចិត្តរួចហើយដែរ ដែលនាងជាមួយគូដណ្ដឹងបានទាក់ទងគ្នាបានជាច្រើនឆ្នាំមកហើយ មិនក្រោម១០ឆ្នាំនោះទេ។ ដោយតារាស្រីរូបនេះ តែងតែមានដំណើរកម្សាន្ត និងបង្ហាញសកម្មភាពឯកជនរបស់នាងជាមួយ គូដណ្ដឹងជានិច្ច។ រាល់សកម្មភាព តារាស្រីរូបនេះ ជាមួយគូដណ្ដឹងតែងតែធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗច្រណែននឹងជីវិតគូនាងជានិច្ច។

ជាក់ស្ដែង ថ្មីៗនេះ កញ្ញា មាស សុខសោភា បានដឹងដៃគូដណ្ដឹងទៅកម្សាន្តនៅតំបន់ភ្នំ មានទឹកជ្រោះ អមជាមួយទេសភាពខៀវស្រងាត់ និងមានភាពស្ងប់ស្ងាត់។ ដោយតារាចម្រៀងរូបនេះ ក៏មិនភ្លេចថតរូបជាមួយគូដណ្ដឹង បង្ហាញភាពផ្អែមផ្ហែមជាមួយគ្នាផងដែរ។ ក្នុងរូបភាព ដែលតារាស្រីរូបនេះបានបង្ហោះ ឃើញថា នាងជាមួយគូដណ្ដឹងបង្ហាញអារម្មណ៍យ៉ាងសប្បាយរីករាយ និងអារម្មណ៍ស្និទ្ធស្នាលកាន់តែខ្លាំងឡើងៗ៕

សូមទស្សនារូបភាពខាងក្រោម៖​


By : I News Cambodia

12/07/2020