រួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺ COVID19

សូមអរគុណសម្រាប់ការតាមដានរាល់ព័ត៍មានរបស់យើងខ្ញុំ ។ thank you for watching.

សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣១

(រាជធានីភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសារលិខិតក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣១ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។ នេះបើតាមសារលិខិតដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃនេះ។ ក្នុងសារលិខិតនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ប្រជាជនកម្ពុជាមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមជាមួយប្រជាជាតិទូទាំងពិភពលោកប្រារព្ធ ទិវាប្រជាជនពិភពលោក លើកទី៣១។ អង្គការសហប្រជាជាតិ តែងតែលើកទឹកចិត្តដល់បណ្តារដ្ឋភាគីទាំងអស់ ឲ្យប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ នៅថ្ងៃទី១១ ខែកក្កដា ដោយផ្តោតលើប្រធានបទផ្សេងៗគ្នា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ទៀតថា ប្រធានបទក្នុងឆ្នាំ២០២០នេះគឺ «ការបញ្ចប់ការរីករាលដាលជំងឺកូវីដ១៩៖ តើពេលនេះយើងត្រូវការពារសុខភាព និងសិទ្ធិរបស់ស្ត្រី និងកូនក្មេងដោយរបៀបណា?»។ ប្រធានបទនេះ ពិតជាមានអត្ថន័យធំធេងក្នុងស្ថានភាព ដែលពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (កូវីដ១៩) ដែលបានប៉ះពាល់ដ៏
ធ្ងន់ធ្ងរសម្រាប់ជីវិតមនុស្ស សហគមន៍ និងសេដ្ឋកិច្ចសង្គម នៅគ្រប់ទិសទីទូទាំងពិភពលោក៕
 

By : I News Cambodia
09/07/2020

សារលិខិតសម្តេចតេជោនាយករដ្ឋមន្ត្រី