កោះអូគីណាវ៉ាភាគខាងត្បូងប្រទេសជប៉ុន គឺជាមូលដ្ឋានកងទ័ពអាមេរិកដ៏ធំមួយនៅអាស៊ីដែលមានកងកម្លាំងជាច្រើនម៉ឺននាក់កំពុងឈរជើង។ ទាហានអាមេរិប្រមាណជាង១០០នាក់ត្រូវបានធ្វើតេស្តថាមានផ្ទុកមេរោគកូវីដ១៩ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងស្ថិតក្នុងការតាមដានពីគ្រូពេទ្យ។
តាមការប៉ាន់ស្មានករណីឆ្លងកូវីដរបស់មូលដ្ឋានទ័ពអាមេរិកនៅជប៉ុន គឺជាករណីឆ្លងមកពីមូលដ្ឋានទ័ពអាមេរិកពីប្រទេសផ្សេងទៀត ដោយសារតែការចល័តទ័ព និងប្ដូរវេន ដូច្នេះអាជ្ញាធរជប៉ុនបានស្នើឲ្យអាមេរិកផ្អាកសកម្មភាពកងទ័ពរបស់ខ្លួនសិនដោយត្រូវបិទទ្វារមូលដ្ឋានមួយរយៈ៕
By : I News Cambodia
14/07/2020







