រួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺ COVID19

សូមអរគុណសម្រាប់ការតាមដានរាល់ព័ត៍មានរបស់យើងខ្ញុំ ។ thank you for watching.

ស្ងាត់ៗ Jack MA លក់ភាគហ៊ុនមួយចំនួនរបស់ Alibaba

(ចិន)៖ មហាសេដ្ឋីចិន លោក Jack MA សហស្ថាបនិកក្រុមហ៊ុន Alibaba Group Holding Ltd បានលក់ភាគហ៊ុនដែលមាននៅក្នុងក្រុមហ៊ុន ដោយទទួលបានប្រាក់ ៨.២ពាន់លានដុល្លារអាមេរិក។ នេះបើយោងការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃចន្ទទី១៣ ខែកក្កដាឆ្នាំ២០២០។

សារព័ត៌មានខាងលើបានបញ្ជាក់ថា ភាគហ៊ុនសរុបរបស់លោក Jack MA នៅក្នុងក្រុមហ៊ុន Alibaba Group Holding Ltd មាន ៦.២ភាគរយ ប៉ុន្តែនៅពេលនេះនៅសល់ត្រឹមតែ ៤.៨ភាគរយប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ ក្រុមហ៊ុន Alibaba មិនបានបញ្ជាក់ ឬធ្វើសេចក្តីបំភ្លឺឡើយ គ្រាន់តែលើកឡើងថា ចាប់តាំងពីលោក Jack MA ប្រកាសចូលនិវត្តន៍មក គាត់មានភាគហ៊ុនផ្ទាល់ខ្លួនចំនួន ៦.២ភាគរយ ហើយចាប់ពីខែកញ្ញា ឆ្នាំ២០១៩មក តម្លៃផ្សារហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើង ៤០ភាគរយ៕

By : I News Cambodia

14/07/2020