កិច្ចការទាំងនោះ មានទាំងសកម្មភាពរួមចំណែកផ្សេងៗ ការងារសប្បុរសធម៌ និងការអភិវឌ្ឍន៍ខ្លួនឯងបន្ថែម។ និយាយដល់ការអភិវឌ្ឍន៍ខ្លួនឯងបន្ថែម ចាងហ្វាងផលិតកម្មដែលបានបណ្ដុះតារាចម្រៀងល្បីៗខ្មែរជាច្រើននាក់ បង្ហើបថា លោកគ្រោងនឹងចូលរៀនសាកលវិទ្យាល័យសម្រាប់ជីវិតចុងក្រោយនេះ។មកទល់បច្ចុប្បន្ន លោក គឹមហេង មានវ័យជាង ៥០ឆ្នាំហើយ ហើយវ័យនេះ លោកដឹងច្បាស់ថា ទំនងមិនបានចំណេះជំនាញពីការវិលចូលសាលាថ្មីនេះ មកប្រើជាប្រយោជន៍បានច្រើននោះទេ ខណៈលោកកាន់តែចាស់ណាស់ទៅហើយ។ ប៉ុន្តែសំខាន់ នេះជាអ្វីដែលលោកចង់ធ្វើ និងជាអ្វីដែលលោកស្រឡាញ់។ លោកលើកឡើងបន្ថែមថា លោកបានរសាត់បាត់ឆ្ងាយពីការរៀនសូត្រប្រមាណ ៣០ឆ្នាំមកហើយ ប៉ុន្តែចិត្តលោកនៅតែស្រឡាញ់ការរៀន ទើបសម្រេចថានឹងចូលរៀនម្ដងទៀត ចាត់ជាការងារកំដរជីវិតចុងក្រោយរបស់លោក ម្យ៉ាងនោះ ជាបំណងរបស់ម្ដាយលោកកាលនៅរស់ផង។
"ពីមុនបងគ្មានពេលរៀន តែឥឡូវបងមិនចង់ទុកពេលមានឱកាសចោលអត់ប្រយោជន៍ ទើបសម្រេចថារៀន...វាប្រហែលមិនបានប្រើបានយូរទេ តែគ្រាន់បានកំដរជីវិត និងបានស្គាល់មនុស្សកាន់តែច្រើន ឬក៏បានចែករំលែកបទពិសោធន៍ខ្លះដល់ក្មេងជំនាន់ក្រោយតិចតួច យ៉ាងណាក៏ប្រហែលជាអស់ជម្រើស លែងចង់ធ្វើអ្នកមានទៀតហើយ!”។ លោក គឹមហេង។
បច្ចុប្បន្នលោក តាំង គឹមហេង បាន និងកំពុងគិតពីការជ្រើសរើសសាលា និងមុខជំនាញ ដោយក្នុងនោះលោកបានកំពុងពិចារណាជំនាញមួយក្នុងចំណោម៤គឺ ភាសាអង់គ្លេស ជំនាញតែងនិពន្ធ គ្រប់គ្រងគម្រោង និងកសិកម្ម។ លោកលើកឡើងថា ប្រសិនបើកខូវីដចប់ពេលណា ក៏ដូចជាសាលាបើកពេលណាលោកនឹងចូលរៀន ហើយនឹងរៀនឲ្យបានចប់ ប្រសិនបើសុខភាពមិនរំខានទេនោះ។ក្រៅពីគម្រោងរៀនសូត្រម្ដងទៀត លោក គឹមហេង គឺលោកនឹងចូលរួមការងារសប្បុរសធម៌ ក្នុងនោះចុងឆ្នាំនេះ លោកនឹងចុះទៅចែកអំណោយសម្ភារៈសិក្សានៅសាលារៀនមួយកន្លែង ហើយក្រៅពីចំណូលរបស់លោកពីការងារមួយចំនួនដែលលោកបាន និងកំពុងធ្វើ ដូចជាទីប្រឹក្សាផលិតកម្មថ្មីមួយ និងជាបុគ្គលិកផ្នែកកសិកម្មរបស់ស្ថាប័នមួយផង គឺលោកនឹងកាត់មួយចំណែកទុកចែកជូនជនទីទ័លក្រ ហើយនេះជាការងារកំដរជីវិតចុងក្រោយរបស់លោក៕
By : I News Cambodia
08/07/2020









