រួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺ COVID19

សូមអរគុណសម្រាប់ការតាមដានរាល់ព័ត៍មានរបស់យើងខ្ញុំ ។ thank you for watching.

សាលារាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានប្រកាសអនុញ្ញាតឱ្យម្ចាស់ក្លឹបកម្សាន្ត និងខារ៉ាអូខេ (KTV) ទាំងអស់នៅរាជធានីភ្នំពេញ បើកដំណើរការឡើងវិញបាន ដោយប្រែក្លាយជាភោជនីយដ្ឋាន និងត្រូវអនុវត្តវិធានការការពារការរីករាលដាលជំងឺកូវីដ-១៩

(រាជធានីភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានប្រកាសអនុញ្ញាតឱ្យម្ចាស់ក្លឹបកម្សាន្ត និងខារ៉ាអូខេ (KTV) ទាំងអស់នៅរាជធានីភ្នំពេញ បើកដំណើរការឡើងវិញបាន ដោយប្រែក្លាយជាភោជនីយដ្ឋាន និងត្រូវអនុវត្តវិធានការការពារការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងសេចក្តីជូនដំណឹងដដែល Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ បានឱ្យដឹងថា ការសម្រេចនេះដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញ ប៉ុន្តែម្ចាស់អាជីវកម្មត្រូវអនុវត្តដូចខាងក្រោម៖

១- ស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រកចេញចូលតែមួយរបស់រាជធានីភ្នំពេញ
២- គោរពឱ្យបានម៉ឹងម៉ាត់នូវវិធាននៃក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងវិធានការសុវត្ថិភាពរបស់ក្រសួងទេសចរណ៍។


By : I News Cambodia

07/07/2020