រួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺ COVID19

សូមអរគុណសម្រាប់ការតាមដានរាល់ព័ត៍មានរបស់យើងខ្ញុំ ។ thank you for watching.

មក​ទស្សនា​ ព្រះ​ឆាយាល័ក្ខណ៍​សម្ដេច​ម៉ែ​ ក្នុង​ជំនួប​មេដឹកនាំ​កំពូលៗ​ចិន​កាល​ពី​សម័យ​មុន

 សម្ដេច​ម៉ែ សម្ដេច​យាយ សម្ដេច​យាយ​ទួត នរោត្ដម មុនីនាថ សីហនុ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា "សាក្សី​ដ៏​សំខាន់" ក្នុង​ការ​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​កម្ពុជា-ចិន តាំង​ពី​សម័យ​សម្ដេច​សីហនុ និង​លោក​ម៉ៅ សេទុង រហូត​មក​ដល់​បច្ចុប្បន្ន។ ក្នុង​ថ្ងៃ​នេះ​ដែរ Sabay ចង់​បង្ហាញ​ទស្សនិកជន​នូវ​ ព្រះឆាយាល័ក្ខណ៍​មួយ​ចំនួន​របស់​ព្រះអង្គ​ក្នុង​ឱកាស​ដង្ហែរ​ព្រះអង្គ​បរមរតនកោដ្ឋ​កាល​ពីពាក់កណ្ដាល​សតវត្ស​ទី២០។ រូប​ទាំង​អស់​នេះ​ Sabay បាន​ដកស្រង់​ចេញ​ពី​ការ​បង្ហោះ​របស់​ទំព័រ​អ្នក​គាំទ្រ​រាជានិយម Royal du Cambodge

សម្ដេច​ម៉ែ​នៅ​ចន្លោះ​លោក​នាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ និង​មេដឹកនាំ​ជាន់ខ្ពស់​ចិន​ ម៉ៅ សេទុង





























សម្ដេច​ម៉ែ​ និង​សម្ដេច​ឪ​នៅ​ចន្លោះ​លោកនាយករដ្ឋមន្ត្រី ជូ អេនឡាយ (ឆ្វេងដៃព្រះអង្គ) និង​លោក​ប្រធានាធិបតី​ចិន លី ចៅជី (ស្ដាំ​) ព្រម​ទាំង​ភរិយា


















សម្ដេច​ម៉ែ​ និង​សម្ដេច​ឪ​ ព្រម​ទាំង​ព្រះរាជបុត្រា​ថត​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ជូ អេនឡាយ




















សម្ដេច​ម៉ែ និង​សម្ដេចឪ​គង់​ប្រថាប់​លើ​ព្រះទីនាំង​ជាមួយ​អគ្គមគ្គុទេសក៍​រដ្ឋ​ចិន តេង ស៊ាវភីងអំឡុង​ដើម​ទសវត្ស ១៩៨០