រួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺ COVID19

សូមអរគុណសម្រាប់ការតាមដានរាល់ព័ត៍មានរបស់យើងខ្ញុំ ។ thank you for watching.

ស្ត្រីម្នាក់នេះ ទុកកូនស្រីវ័យ៣ឆ្នាំចោលឲ្យនៅផ្ទះម្នាក់ឯងរយៈពេល៨ថ្ងៃ រហូតដល់ឃ្លានដាច់ពោះស្លាប់ (មានវីដេអូ)

(ជប៉ុន)៖ ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ បានឃ្លានរហូតដល់ដាច់ពោះស្លាប់ បន្ទាប់ពីម្ដាយរបស់គេទុកចោលឲ្យនៅតែម្នាក់ឯងអស់រយៈពេល៨ថ្ងៃ ក្នុងអាផាមិនមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Ota Ward នៃទីក្រុងតូក្យូ ប្រទេសជប៉ុន។

យោងតាមសម្ដីរបស់នាង Saki Kakehashi អាយុ២៤ឆ្នាំ ជាម្ដាយ និងស្ត្រីមេម៉ាយ បានប្រាប់ប៉ូលិសឲ្យដឹងថា រូបនាងផ្ទាល់មិននឹកស្មានថាកូនស្រីរបស់នាងឈ្មោះ Noa នឹងស្លាប់ដោយសារខ្វះជាតិទឹក និងអាហារបែបនេះទេ។ ហើយដំបូងឡើយ នាងគិតថា វាមិនមានបញ្ហាអ្វីកើតឡើងឡើយ ក្នុងការទុកកូនស្រីឲ្យនៅក្នុងអាផាតមិនតែម្នាក់ឯង។

By : I News Cambodia

09/07/2020











យ៉ាងណាមិញ ចំពោះមូលហេតុ នាងបានសារភាពថា នាងបានទៅសួរសុខទុក្ខគូស្នេហ៍របស់នាង ដែលរស់នៅកោះ Kyusu ក្នុងក្រុង Kagoshma ភាគខាងត្បូងប្រទេសជប៉ុន ដោយធ្វើដំណើរចម្ងាយជិត១ពាន់គីឡូម៉ែត្រ តាមរយៈយន្ដហោះជិត២ម៉ោង។

លុះពេលត្រឡប់មកដល់អាផាមិនវិញ នៅថ្ងៃទី១៣ ខែមិថុនា នាងបានឃើញកូនស្រីនៅដេកស្ងៀម និងស្រែកដាស់ តែមិនមានការឆ្លើយតបឡើយ។ ភ្លាមៗនោះ នាងបានទូរសព្ទទៅកាន់សេវាសង្គ្រោះបន្ទាន់ ដើម្បីរាយការណ៍ថាកូនស្រីរបស់នាងមិនដកដង្ហើម។

យោងតាមការពិនិត្យសាកសពជាក់ស្ដែងបានឲ្យដឹងថា ក្មេងស្រីនោះមានកន្ទួលបាតជើង និងមិនបានផ្លាស់ប្ដូរសម្លៀកបំពាក់ជាច្រើនថ្ងៃមកហើយ ខណៈដែលបន្ទប់អាផាតមិននោះ សុទ្ធតែសំរាមផងដែរ។

ជាមួយគ្នានេះ បើតាមការធ្វើកោសល្យវិច័យបានឲ្យដឹងដែរថា ក្រពះរបស់ក្មេងស្រីនោះគឺទទេរ ដោយមិនមានអាហារឡើយ ហើយលើសពីនេះទៀត គេថែមទាំងមានជំងឺសរសៃប្រសាទទៀតផង។

នាង Saki បានបន្ថែមទៀតថា កូនស្រីរបស់នាងបានឈឺជាច្រើនមកហើយ ប៉ុន្ដែនាងមិនមានថវិកាសម្រាប់នាំទៅកាន់មន្ទីរពេទ្យទេ។

ទោះជាយ៉ាងណាក៏ដោយ ស្ត្រីជាម្ដាយរូបនេះ ក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ កាលពីថ្ងៃអង្គារទី៧ ខែកក្កដាកន្លងទៅថ្មីៗនេះ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ហើយចំពោះទោសបែបណានោះ គឺមិនទាន់ដឹងនៅឡើយទេ៕

វីដេអូខាងក្រោម