ប្រទេសស្រីលង្កាបានសម្រេចលុបចោលការប្រមូលផ្ដុំឃោសនាបោះឆ្នោតសភារបស់ខ្លួនដូចការគ្រោងទុកដោយសារភ័យខ្លាចរលកទី២នៃកូវីដ១៩។រដ្ឋមកពីទ្វីបអាស៊ីមួយនេះបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីបង្ការការឆ្លងកូវីដ១៩បន្ថែមទៀតដូចជា ពន្យារពេលបើកប្រលានយន្តហោះ ពន្យារពេលឲ្យពលរដ្ឋជាង១ម៉ឺននាក់នៅក្រៅប្រទេសធ្វើមាតុភូមិនិវត្តន៍ ប៉ុន្តែគ្រោងនឹងបោះឆ្នោតនៅខែសីហាដដែលក្រោយស្រីលង្កាបានពន្យារពេលបោះឆ្នោតសភា២លើកមកហើយ។ស្រីលង្កាគ្រោងបោះឆ្នោតដំបូងកាលពីថ្ងៃទី២៥ ខែមេសា តែបានពន្យារពេលម្ដងទៀតនៅថ្ងៃទី២០ ខែមិថុនា។ យ៉ាងណាតាមការគ្រោងទុកនៅថ្ងៃទី៥ ខែសីហា ប្រទេសកាន់ព្រះពុទ្ធសាសនាមួយនេះទំនងជាមិនពន្យារពេលម្ដងទៀតនោះទេ។ មកទល់នឹងពេលនេះស្រីលង្កាមានអ្នកឆ្លងកូវីដ ២,៦ពាន់នាក់ និងស្លាប់១១នាក់៕
By : I News Cambodia
13/07/2020
លោកប្រធានាធិបតីស្រីលង្កា Rajapaksa