វៀតណាមមានអ្នកឆ្លងកូវីដ១៩សរុប៤២០នាក់ ក្នុងនោះ៣៦៥នាក់បានជាសះស្បើយ និងមិនទាន់មានអ្នកស្លាប់នៅឡើយទេ។ តួលេខនេះបានធ្វើឲ្យអាជ្ញាធរគ្រោងបើកជើងហោះហើរអន្តរជាតិឡើងវិញដើម្បីស្ដារសេដ្ឋកិច្ច និងវិស័យទេសចរណ៍៕
Home »
» វៀតណាមប្រុងជើងការម្ដងទៀត ក្រោយរកឃើញពលរដ្ឋឆ្លងកូវីដ១៩
វៀតណាមប្រុងជើងការម្ដងទៀត ក្រោយរកឃើញពលរដ្ឋឆ្លងកូវីដ១៩
By I News Cambodia July 26, 2020
ប្រទេសវៀតណាមបានត្រៀមលក្ខណៈសារជាថ្មីដើម្បីទប់ស្កាត់ រលកទីពីរនៃមេរោគកូវីដ១៩ ក្រោយពលរដ្ឋម្នាក់ត្រូវបានរកឃើញថាបានឆ្លងជំងឺ។នេះគឺជាការឆ្លងលើកដំបូងក្នុងរយៈពេល៣ខែមកនេះលើពលរដ្ឋវៀតណាមក្នុងប្រទេស ដែលគេភ័យខ្លាចរាលដាលជាសហគមន៍ពោលគឺមិនមែនជាករណីនាំចូលពីក្រៅមកទេ។ ការព្រួយបារម្ភនេះធ្វើឲ្យមនុស្ស៥០នាក់ដែលពាក់ព័ន្ធជាមួយពលរដ្ឋរូបនោះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។