រួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺ COVID19

សូមអរគុណសម្រាប់ការតាមដានរាល់ព័ត៍មានរបស់យើងខ្ញុំ ។ thank you for watching.

ស្ត្រីម្នាក់ ត្រូវផាកពិន័យជាទឹកប្រាក់ខ្ទង់មុឺនដុល្លារ ក្រោយពីផ្សព្វផ្សាយលក់ខ្សែដៃ ដែលអាចការពារពីវីរុសកូរ៉ូណា

ម៉ាឡេសុី៖ ថ្មីៗនេះ ស្ត្រីម្នាក់ មិនបញ្ចេញអត្តសញ្ញាណ ជាជាតិម៉ាឡេសុី ត្រូវបានសមត្ថកិច្ចកោះហៅ ក្រោយពីផ្សព្វផ្សាយលក់ខ្សែដៃ ហើយអះអាងថាអាចជួយការពារពីវីរុសកូរ៉ូណា។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរូបនោះ បានផ្សព្វផ្សាយលក់ខ្សែដៃនៅលើបណ្ដាញសង្គម ដោយក្នុងមួយខ្សែមានតម្លៃ៥៨០រីងហ្គីត (ប្រមាណ១៣៦ដុល្លារអាមេរិក)។ ហើយករណីនេះដែរ គឺជាទង្វើខុសច្បាប់ និងមិនសមស្រប ដូច្នេះស្ត្រីរូបនោះ ត្រូវផាកពិន័យជាទឹកប្រាក់ចំនួន៥០,០០០រីងហ្គីត (ប្រមាណ១១,៧៥០ដុល្លារអាមេរិក)។

យ៉ាងណាមិញ ប្រសិនបើស្ត្រីរូបនោះ មិនព្រមបង់ប្រាក់តាមចំនួនដែលបានកំណត់ ការផាកពិន័យនឹងអាចឈានដល់ចំនួន១០០,០០០រីងហ្គីត (ប្រមាណ២៣,៥០០ដុល្លារអាមេរិក) ឬជាប់ពន្ធនាគារមិនលើសពីបីឆ្នាំ ហើយក៏អាចនឹងត្រូវទទួលពិន័យទាំងពីរផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖