Home »
» រូបភាពដែលបង្ហាញពីសម្រស់ស្រស់ត្រកាល នៃឆ្នេរនេសាទ ដែលកំពុងល្បីនៅខេត្តកោះកុង
រូបភាពដែលបង្ហាញពីសម្រស់ស្រស់ត្រកាល នៃឆ្នេរនេសាទ ដែលកំពុងល្បីនៅខេត្តកោះកុង
By I News Cambodia July 09, 2020
ឆ្នេរខ្សាច់ដ៏វែងអន្លាយ លាតសន្ធឹងក្រោមម្លប់ដើមដូងរាប់រយដើម ទីនេះត្រូវបានគេឲ្យឈ្មោះថាឆ្នេរនេសាទ។ ឆ្នេរនេសាទ មានទីតាំងស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង និងមានចម្ងាយ ២៥គីឡូម៉ែត្រ ពីផ្លូវបំបែកស្រុកស្រែអំបិល។ ក្នុងចំណោមឆ្នេរល្បីៗនៃខេត្តកោះកុង ឆ្នេរនេសាទកំពុងមានប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍ច្រើនពីក្រសែភ្នែកភ្ញៀវទេសចរ។ស្ថិតក្នុងសភាពធម្មជាតិស្ទើរតែទាំងស្រុង ទីនេះប្រមូលផ្ដុំនូវបរិយាកាសសមុទ្រដ៏ស្រស់ត្រកាល។ សន្ធឹកទឹករលកយ៉ាងគគ្រាំ គឺជាតន្រ្ដិដ៏ពីរោះប្រគំដោយធម្មជាតិ ជួយបំពេរអារម្មណ៍ភ្ញៀវទេសចរដែលទៅសម្រាកលំហែកាយ ទទួលបានអារម្មណ៍ស្រស់ថ្លា។ ចំណែកនៅចុងម្ខាងនៃឆ្នេរ រំលេចដោយដុំថ្មតូចធំក្រាលជាប់មាត់ច្រាំង។ ទិដ្ឋភាពនៅជ្រុងមួយនេះ ពិតជាមានសម្រស់ស្រស់ស្អាត មិនចាញ់ឆ្នេរខ្សាច់ប៉ុន្មានឡើយ។