សហរដ្ឋអាមេរិក ៖ យោងតាមគេហទំព័រ Fox News នៅវេលាម៉ោង ៤ និង ៣០ នាទីរសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា លោក ចូ បៃដិន ដែលជាបេក្ខភាពប្រកួតប្រជែងតំណែងប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ ត្រូវការអង្គបោះឆ្នោតតែ ៦ ទៀតប៉ុណ្ណោះ ដើម្បីទទួលបានជ័យជម្នះ។ ខណៈពេលនេះ លោកមានអង្គបោះឆ្នោតចំនួន ២៦៤ កំពុងនាំមុខលោក ដូណាល់ ត្រាំ ដែលមានអង្គបោះឆ្នោតចំនួន ២១៤ ។
សូមបញ្ជាក់ថា ប្រសិនបើខាងគណបក្សណាមួយទទួលបានអង្គបោះឆ្នោតតំណាងចំនួន ២៧០ មុន នោះនឹងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនេះហើយ