រួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺ COVID19

សូមអរគុណសម្រាប់ការតាមដានរាល់ព័ត៍មានរបស់យើងខ្ញុំ ។ thank you for watching.

ព្យុងយ៉ាង ៖ កូរ៉េខាងជើង បានដាក់បម្រាមហាមឃាត់ការជក់បារីនៅតាមទីសាធារណៈ

 ព្យុងយ៉ាង ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ​មហាសន្និបាតប្រជាជនជាន់ខ្ពស់​កូរ៉េខាងជើង បានដាក់បម្រាមហាមឃាត់ការជក់បារីនៅតាមទីសាធារណៈមួយចំនួន​ ក្នុងគោលដៅផ្តល់ឱ្យប្រជាជននូវ “បរិស្ថានរស់នៅប្រកបដោយអនាម័យ” ។

ប្រព័ន្ធផ្សព្វផ្សាយ KCNA បានដកស្រង់សម្តីសមាជិកសភាម្នាក់ ដែល​បានលើកឡើងដូច្នេះថា៖ ច្បាប់ហាមឃាត់ការជក់បារីនេះ គឺធ្វើឡើងដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជនកូរ៉េខាងជើង តាមរយៈការរឹតបន្តឹង​ផ្នែកច្បាប់សង្គម ក៏​ដូចជាការរិតត្បិតលើដំណើរការផលិត​និង​ការលក់បារី។

ប្រភពខាងលើបានឱ្យដឹងទៀតថា ច្បាប់ហាមឃាត់ការជក់បារី នឹងត្រូវ​ធ្វើឡើងនៅទីកន្លែងផ្សេងៗរួមមាន មជ្ឈមណ្ឌលអប់រំនយោបាយនិងមនោគមវិជ្ជា រោងភាពយន្ត មន្ទីរពេទ្យ រួមទាំងទីកន្លែងផ្តល់សេវាសុខភាពសាធារណៈជាដើម។

​គួរជម្រាបថា កូរ៉េខាងជើង គឺជាប្រទេសដែលមានអត្រានៃការជក់បារីខ្ពស់ ដោយ​គិតត្រឹមឆ្នាំ ២០១៣ ប្រទេសមួយនេះមានចំនួន​អ្នកជក់បារី ដែលជាបុរសប្រមាណ ៤៣,៩%។ នេះបើយោងតាមអង្គការសុខភាពពិភពលោក៕

By  November 05, 2020