រួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺ COVID19

សូមអរគុណសម្រាប់ការតាមដានរាល់ព័ត៍មានរបស់យើងខ្ញុំ ។ thank you for watching.

កាណាដា ទិញមីស៊ីលប្រើលើនាវាចម្បាំង​ ក្នុងតម្លៃ៥០០លានដុល្លារ

 អូតាវ៉ា៖ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បានឱ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ ៥០០លានដុល្លារ ចំពោះដំណើរការលក់មីស៊ីលប្រភេទ SM-2 Block IIIC និងឧបករណ៍ដែលពាក់ព័ន្ធទៅឱ្យប្រទេសកាណាដា។

ទីភ្នាក់ងារ DSCA បានគូសបញ្ជាក់ថា រដ្ឋាភិបាលកាណាដាបានស្នើសុំទិញមីស៊ីលប្រភេទ SM-2 Block IIIC ចំនួន១០០ និងប្រព័ន្ធបាញ់បញ្ឈរ ​ MK-13 ចំនួន១០០ផងដែរ។ បន្ថែមពីនេះ នៅក្នុងសំណើក៏រួមបញ្ចូលទាំងសេវាកម្មបង្ហាត់បង្រៀន ព្រមទាំង​ការផ្គត់ផ្គង់​ឧបករណ៍បច្ចេកទេសមួយចំ​នួន​ទៀតផង។

គួរជម្រាបថា SM-2 Block IIIC គឺជាប្រភេទមីស៊ីលបាញ់ពីលើ​ទឹកទៅលើអាកាស ដែលត្រូវបានរចនាឡើងដើម្បីការពារនាវាចម្បាំង ប្រឆាំងនឹងមីស៊ីល​ពិឃាត ក៏ដូចជាយន្តហោះជាដើម។ ហើយកាណាដា គ្រោងនឹង​ដំឡើងមីស៊ីលទាំងនេះ នៅលើនាវាចម្បាំងរបស់ខ្លួនចំនួន ១៥គ្រឿង ដែលបានគ្រោងទុក៕