រួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺ COVID19

សូមអរគុណសម្រាប់ការតាមដានរាល់ព័ត៍មានរបស់យើងខ្ញុំ ។ thank you for watching.

ភ្នំពេញ ៖ អ្នកប៉ះពាល់ រដ្ឋមន្ត្រីការបរទេសហុងគ្រី កើនដល់៨៨៩នាក់ ត្រូវធ្វើតេស្ត លទ្ធផលអវិជ្ជមានទាំងអស់ ខណៈរកឃើញករណីវិជ្ជមានថ្មីចំនួន២នាក់ថ្ងៃនេះ

 ភ្នំពេញ៖ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា តែងតែត្រូវបាន ក្រសួងសុខាភិបាល ប្រាប់ជាដំណឹងជារៀងរាល់ថ្ងៃ ទៅដល់មហាជនទូទាំងប្រទេសកម្ពុជា ឲ្យបានជ្រាប និងក្រើនរំលឹក ឲ្យមានការពារខ្លួន ឲ្យបានជាប់ជានិច្ច បើទោះបីជា ក្នុងប្រទេសកម្ពុជា ស្ថានភាពជំងឺកូវីដ១៩ មិនរីករាលដាលធំ អាចគ្រប់គ្រងបានក៏ដោយ។

ជាក់ស្តែង ត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៧ ខែ វិច្ឆិកា ស្ថានភាពជំងឺកូវីដ១៩ មានករណីវិជ្ជមានថ្មីចំនួន២នាក់ និងមានអ្នកជាសះស្បើយចំនួន២នាក់ ខណៈអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យ សូវៀត នៅចំនួន៦នាក់។ ហើយក្នុងនោះដែរ ចំនួនអ្នកព្យាបាលសះស្បើយ ទូទាំងប្រទេស មានចំនួន ២៨៨នាក់ ស្មើនឹង ៩៧,៩៦ភាគរយ ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ទាំងអស់។

ចំណែកអ្នកប៉ះពាល់ជាមួយនឹង ឯកឧត្តមរដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី ពេលនេះកើនឡើងចំនួនសរុប៨៨៩នាក់ នៅថ្ងៃ៦  ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។ ប៉ុន្តែទោះជាយ៉ាងណាក្តី ក្រសួងសុខាភិបាល ណែនាំជូនដល់អ្នកដែលប៉ះពាល់ទាំងអស់ ដែលមានលទ្ធផលលើកទី១ អវិជ្ជមានវីរុសកូវី១៩ ត្រូវបន្តធ្វើចត្តាឡឺស័ក នៅតាមគេហដ្ឋានឲ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយវិលត្រឡប់មកធ្វើតេស្តឡើងវិញចំនួន៣ដងទៀត នៅវិមានមិត្តភាពនៃទីស្តីការគណរដ្ឋមន្រ្តី ដែលមានវត្ថុសំណាកសម្រាប់ធ្វើតេស្ត រកវីរុសកូវីដ១៩៕