រួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺ COVID19

សូមអរគុណសម្រាប់ការតាមដានរាល់ព័ត៍មានរបស់យើងខ្ញុំ ។ thank you for watching.

តួ​ក​គី ៖ ចង់ស្រក់ទឹកភ្នែក ពេលឃើញ ក្រុមសង្គ្រោះចុះជួយសត្វ រងគ្រោះ ក្នុងហេតុការណ៍រញ្ជួយដី នៅតួ​ក​គី

 ប៉ុន្មានថ្ងៃមកនេះ ហេតុការណ៍រញ្ជួយដីនៅក្នុងទីក្រុង Izmir ប្រទេសតួកគី បានសម្លាប់មនុស្សយ៉ាងហោចណាស់១១១នាក់និង មនុស្សលើសពី៩០០នាក់កំពុងតែរងរបួស រួមទាំងសត្វចិញ្ចឹមជាច្រើនក្បាល​ទៀត ធ្វើឲ្យក្រុមសង្គ្រោះបានដុតដៃដុតជើង ខ្វែងគ្នាធ្វើការដើម្បីជួយសង្គ្រោះទាំងមនុស្សទាំងសត្វ ដែលនៅមានជីវិតផងដែរ។

ដោយឡែក ក្រៅពីជួយសង្គ្រោះមនុស្ស ដែលកំពុងតែជាប់នៅក្រោមថ្មអាគារ ដែលកំពុងតែសង្កត់ពីលើនោះ ក្រុមសង្គ្រោះក៏ ចេញប្រតិបត្តិការណ៍ជួយសង្គ្រោះសត្វចិញ្ចឹមដែលមានដូចជា សុនខ ឆ្មា ទន្សាយនិង សេក ដែលនៅជីវិត រង់ចាំការជួយសង្គ្រោះ  ដែលពួកវាក៏មានជីវិតចង់រស់នៅ មិនខុសពីមនុស្សនោះឡើយ ជាពិសេសមើលទៅ គឺហាក់បីដូចជា ពួកវាហាក់បីស្រែករកជំនួយពីមនុស្សយ៉ាងអញ្ចឹង។

ក្រោយពីបានឃើញរូបនិង វីដេអូខ្លីៗទាំងនេះហើយ ប្រជាជននិង មហាជនបានសរសើរនិង ថ្លែងអំណរគុណដល់ក្រុមសង្គ្រោះទាំងអស់ដែលបាន លះបង់កម្លាំងកាយកម្លាំងចិត្ត ជួយសង្គ្រោះជីវិតជាច្រើនដោយមិនបាន ខ្វល់ខ្វាយ ថាជាមនុស្សឬ សត្វនោះឡើយអ្វីដែលគួរឲ្យសរសើរនោះគឺ មានសុនខមួយចំនួនបាននាំគ្នាហិតក្លិនរក ជនរងគ្រោះដែលនៅមានជីវិតថែមទៀតផង៕

សូមចូលមើលរូបភាព​ខាងក្រោមនេះ ​៖